[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការដាក់បង្ហាញនូវម៉ូឌែល BWS ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter លក្ខណៈបែបផ្សងព្រេង សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។
សម្រាប់ម៉ូតូ Yamaha BWS មានទំហំសុរបប្រវែង ១ ៩១០មម, ទទឹង ៧៦៥មម, កម្ពស់ ១ ១២៥មម, កម្ពស់ពីដីទៅកែប ៧៨៩មម, ទម្ងន់ ១៩០ គីទ្បូក្រាម និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣០៥មម។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ៦,៥០លីត្រ។
ជាមួយនឹងរូបរាងម៉ូតូ Scooter នេះទទួលបានការឌីហ្សាញបែប Adventure ដែលមើលទៅស្រដៀងគ្នាទៅនឹង ADV 150 ដោយចង្កៀងមុខប្រភេទ LED ចែកចេញជាពីរគ្រាប់, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ, Smart-key, ថាស់កង់ស្ព័រ ជាមួយសំបកកង់ធំ ,ឃ្លុកដាក់ឥវ៉ានក្រោមកៅអីអាចផ្ទុកមួកសុវត្ថិភាពបានផងដែរ។
ម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំង Blue Core ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ១០សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt។ ហើយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១,៩១ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ។
យ៉ាងណាមិញប្រសិនការនាំយក BWS 125 ឬ BWS 155 ចូលទីផ្សារក្នុងតំបន់អាស៊ាននោះ វានៅតែមិនទាន់ច្បាស់នៅទ្បើយ។ ប៉ុន្តែត្រូវរង់ចាំចេញផ្លូវនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមុនសិន៕